សិក្ខាសាលាមួយស្តីពីការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង
Posted date : 22-06-2024 03:56 am - By : Administrators
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន DTP Education Solutions - Cambodia បានរៀបចំសិក្ខាសាលាមួយស្តីពីការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សាក្រោមប្រធានបទៈ
1.Complementing the nexus of mathematics and scientific education with CLIL(Content and language integrated learning) Methodology.
2.Effective Techniques for Enhancing Communicative Skills in Young Learners through Single-Word Structuring.
សិក្ខាសាលានេះបានប្រព្រឹត្តធ្វើឡើងនៅក្នុង វិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូមកពីគ្រឹះស្ថានអប់រំផ្សេងៗគ្នាដូចជាៈ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និង ខេត្តកំពង់ឆ្នាំង។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាមួយនេះ សង្ឃឹមថាលោកគ្រូ អ្នកគ្រូនឹងទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗជាច្រើនក្នុងការយកទៅបង្រៀនបន្ត៕
- 25-May-2024 អ្នកជំនាញជនជាតិអូស្រ្តាលី និងចិន ចែករំលែកពីវិធីសាស្ត្របង្រៀនដែលមានប្រសិទ្ធខ្ពស់ទៅលើការបង្រៀនភាសាអង់គ្លេស និងភាសាចិន ដល់គ្រូបង្រៀននៅកម្ពុជា
- 18-Apr-2024 សិក្ខាសាលាស្តីពី << Complementing the Nexus of Mathematics and Scientific Education with CLIL Methodology >>
- 17-Feb-2024 កម្មវិធីសិក្ខាសាលា ស្តីពី "ការបង្រៀនផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រ វិធីសាស្ត្របង្រៀនតាមបែបសតវត្សរ៍ទី២១
- 20-Jan-2024 កម្មវិធីសិក្ខាសាលាដំបូងគេក្នុងឆ្នាំ 2024